KH EMPIRE

ឯកឧត្តម ង៉ូវ បូរីណា ស្ថាបនិក សមាគមសម្ពន្ធសារព័ត៌មានគេហទំព័រកម្ពុជា សូមអបអរសាទរ និងគោរពជូនពរដល់ ឯកឧត្តម ហ៊ុន ម៉ានិត ត្រូវបាននាយករដ្ឋមន្ត្រីតែងតាំងជា មេបញ្ជាការរង កងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន

ភ្នំពេញ៖ ឯកឧត្តម ង៉ូវ បូរីណា ប្រធានសមាគមសម្ពន្ធសារព័ត៌មានគេហទំព័រកម្ពុជា និង ថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិក ទាំងអស់ សូមចូលរួមអបអរសាទរ និងគោរពជូនពរដល់ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ ដែលត្រូវបាន រាជរដ្ឋាភិបាលតែងតាំងមុខតំណែងជាមេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន។
នាឱកាសដ៏មហានក្ខត្តឫក្សនេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យបួងសួងប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ បវរមហាប្រសើរ ជូន ឯកឧត្តមឱ្យទទួលបាននូវជោគជ័យថ្មីៗថែមទៀត ក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិកម្ពុជា ឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព វិបុលភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ។
សូម ឯកឧត្តម និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ប្រកបដោយឧត្ដមពរទាំង៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ៕
Exit mobile version