បានដឹកនាំមន្រ្តីឧទ្យានុរក្ស នៃការិយាល័យតំបន់ប្រើប្រាស់ច្រើនយ៉ាង បានចុះល្បាតនៅចំណុចទំនប់មមាញ UTM387184-1465259 ស្ថិតនៅក្នុងភូមិមមាញ ឃុំរលួស ស្រុកប្រាសាទបាគង ជាលទ្ធផលបានជួបប្រទះ ករណីលួចដាក់ឧបករណ៍នេសាទ ដែលផ្ទុយនឹងប្បញ្ញត្តិនៃច្បាប់ដោយប្រើប្រាស់ឧបករណ៍អ៊ុយស្បៃមុង ចំនួន៥គ្រឿង ដែលបង្កឡើងដោយអញ្ញាតជន ។
កម្លាំងបានរុះរើឧបករណ៍នេសាទ ដែលផ្ទុយនឹងបញ្ញត្តិនៃច្បាប់ចោលនូវហ្នឹងកន្លែងកើតហេតុរួមមាន៖ លូស្បៃមុងចំនួន៥គ្រឿង របាំស្បៃមុងប្រវែងប្រមាណជា២៥០ម៉ែត្រ បង្គោលចម្រឹងចំនួនប្រមាណជា១០០ដើម និងព្រលែងត្រីចម្រុះបាន ១០គីឡូក្រាម ៕