នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ លោក អាន តូរ៉ា ប្រធានការិយាល័យគាំពារបរិស្ថាន បានចូលរួមកិច្ចប្រជុំក្រុមការងារជម្រុញការអនុវត្តដាក់ឧបករណ៍ស្វ័យត្រួតពិនិត្យតាមបណ្តារោងចក្រ សហគ្រាស ក្រោមអធិបីភាព លោក សារ៉ុន សំបូរ ប្រធាននាយកដ្ឋានអធិការកិច្ច និងអនុវត្តច្បាប់ នៅសាលប្រជុំអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន ដែលមានសមាសភាពចូលរួម ៖ លោកប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ និងក្រុមការងារការិយាល័យជំនាញលោក អាន តូរ៉ា តំណាងលោកប្រធានមន្ទីរ ក្រុមការងារក្រុមហ៊ុនដំឡើងឧបករណ៍ស្វ័យត្រួតពិនិត្យ គ្លូប៊ល ហ្វ៊ែបប្រ៊ីខេសិន អេនជីនារីង(ជីអេហ្វអ៊ី) ឯ.ក ។
គោលបំណងនៃអង្គប្រជុំក្រុមហ៊ុនបានធ្វើបទបង្ហាញផ្តោតសំខាន់លើចំណុច ៖
-និតិវិធីនៃការដាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ
-បច្ចេកទេសរបស់ឧបកណ៍ស្វ័យត្រួតពិនិត្យ