ឆ្នេរខ្សាច់ក្នុងទឹកដីខេត្តព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា ដោយសារស្នាដៃរួមសាមគ្គីជាកម្លំាង ដើម្បីឆ្នេរខ្សាច់ស្អាតប្រណីត ប្រជាពលរដ្ឋសហគមន៍ អ្នកភូមិ ក្រុមការងារទេសចរណ៍នៅទីនោះ បានចូលរួមក្នុងយុទ្ធនាការ «ខ្ញុំមិនប្រើថង់ប្លាស្ទិក» និង «កម្ពុជាស្អាត ខ្មែរធ្វើបាន» ។
នៅថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០២៤ ក្រុមការងារឃុំ/សង្កាត់ រួមទាំងអ្នកភូមិ និងក្រុមការងារសម្អាតឆ្នេររបស់មន្ទីរទេសចរណ៍ ក្រុមសម្អាតរបស់សាលាក្រុងកោះរ៉ុង ក្រុមសម្អាតរបស់ក្រុងព្រះសីហនុ និងបុគ្គលិកសម្អាតអនាម័យក្រុមហ៊ុន KSWM ចំនួន 307នាក់ បានបំពេញកាតព្វកិច្ចរបស់ខ្លួន ធ្វើឲ្យមូលដ្ឋានស្អាតជានិច្ច ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឲ្យមកម្សាន្តកាន់តែច្រើន និងទទួលបានផលចំណូលចិញ្ចឹមសហគមន៍ និងគ្រួសារ រួមទាំងបង្អួតភ្ញៀវបរទេសថាកម្ពុជា មានឆ្នេរស្អាតស្រស់បំព្រង ស្អាតដោយស្នាដៃខ្មែរ ៕