ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្ស ប្រចាំការនៅតំបន់រ៉ាមសារព្រែកទាល់ បានចូលរួមធ្វើបទបង្ហាញ ស្តីពី៖
+តំបន់អភិរក្សសត្វស្លាបទឹក នៅក្នុងតំបន់រ៉ាមសារព្រែកទាល់
+ការរៀបចំ ថ្នាលបណ្តុះកូនឈើ និងដាំស្តារឡើងវិញ នៅព្រៃលិចទឹក
+ការគ្រប់គ្រង និងទុកដាក់សំរាមប្លាស្ទិក នៅក្នុងសាលារៀន និងទីសាធារណៈ ជូនដល់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សាលាអនុវិទ្យាល័យកោះជីវាំង ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាឃុំកោះជីវាំង សរុបចំនួន ៦៥នាក់ ស្រី៤០នាក់ ដែលរៀបចំឡើងនៅមជ្ឍមណ្ឌលគ្រប់គ្រងតំបន់រ៉ាមសារព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដើម្បីបញ្ជ្រាបការយល់ដឹងឲ្យកាន់តែស៊ីជម្រៅចំពោះវិស័យបរិស្ថាន ៕