KH EMPIRE

កម្លាំងចម្រុះមន្ត្រីឧទ្យានុរក្ស និងយោធាកងពលតូចអន្តរាគមន៍លេខ៧ ចុះល្បាតតាមភូមិសាស្ត្រស្រុកឆែប ខេត្តព្រះវិហារ

ការិយាល័យដែនជម្រកសត្វព្រៃព្រះរកា-ឆែប ថ្ងៃទី២៣-២៨ ខែសីហា ឆ្នាំ២០២៤ មន្រី្តឧទ្យានុរក្សប្រចាំក្រុមអន្តរាគមន៍ មន្រី្តឧទ្យានុរក្សប្រចាំស្នាក់ការអូរកក់ និងយោធាកងពលតូចអន្តរាគមន៍លេខ៧ បានចុះល្បាតចំណុច ស្រះម្លិះ ក្រឡាពាស អូរអញ្ចាញ អូរឈើទាល និយាមកាលេខ ៥៦៧៨៧៧-១៥៤៣២៣០ ស្ថិតក្នុងភូមិណារ៉ុង ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ ដកហូតបានរណារយន្ត ចំនួន០៤គ្រឿង (ម្ចាស់រត់គេចខ្លួនបាត់) វត្ថុតាងរក្សាទុកនៅស្នាក់ការដំរីបូត។

មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការទួលថ្មកែវ ចំនួន០២នាក់ យោធាផ្នែកសឹករងស្រុកត្បែងមានជ័យ ចំនួន០២នាក់ ចាប់ផ្តើមចុះល្បាតទៅចំណុច ជាំកង្ហឹត ព្រៃរួចមាន់ ស្ថិតក្នុងភូមិណារ៉ុង ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ ។

ចំណែកមន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការទួលថ្មកែវ ចំនួន០១នាក់បានទទួលរណារយន្ត ចំនួន០១គ្រឿង ពីសហគមន៍ព្រះលាន ស្ថិតក្នុងភូមិកំពង់ព្រះឥន្ទ ឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ខេត្តព្រះវិហារ វត្ថុតាងយកមករក្សាទុកនៅស្នាក់ការទួលថ្មកែវ ៕

Exit mobile version