KH EMPIRE

ស្នាក់ការរងដូនស្តើង ស្នាក់ការរងពៅវ៉ើយ សហការជាមួយទីបញ្ជាការស្រាលប្រចាំឃុំពាមបាង និង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ ចុះបង្ក្រាបបទល្មើសនេសាទ

នៅថ្ងៃទី ២៨ សីហា ឆ្នាំ ២០២៤ នៅតំបន់រ៉ាមសារបឹងទន្លេឆ្មារ ស្នាក់ការរងដូនស្តើង ស្នាក់ការរងពៅវ៉ើយ សហការជាមួយក្រុមការងារទីបញ្ជាការស្រាលប្រចាំឃុំពាមបាង ដែល ដឹកនាំដោយដោយលោកវីរៈសេនីយ៍ឯក គង់ សុភាព មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និង ជាប្រធានក្រុមការងារ ចុះល្បាតដល់តំបន់ដំរីកូន ចំណុចUTM424942-1412030 ចុងអាទ្រូ425666-1412315 រហាលស្នោ425321-1411257 ក្នុងតំបន់រ៉ាមសារបឹងទន្លេឆ្មារ បានប្រទះឃើញបទល្មើសនេសាទមួយកន្លែង កម្លាំងសហការបំផ្លាញចោលនូវឧបករណ៍នេសាទនៅនឹងកន្លែង ។

ឧបករណ៍រួមមាន របាំងសាច់អួនក្រឡាញឹកចំនួន ៧របាំង ស្មើនឹងប្រវែង១.៦០០ម៉ែត្រ ឡុកចំនួន ៧គ្រឿង លូចំនួន១៤មាត់ បង្គោលឈើចំនួន២.០០០ដើម និងលែងត្រីចម្រុះចំនួន១៥គីឡូក្រាម ចូលក្នុងទន្លេវិញ ស្ថិតក្នុងភូមិសាស្ត្រភូមិដូនស្តើង ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ៕

Exit mobile version