KH EMPIRE

ឯកឧត្តម ឈរ រតន: អធិបតីក្នុងវេទិកាសាធារណៈ ស្តីពីការត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា

នៅព្រឹកថ្ងៃទី ៣ ខែកញ្ញា លោក ស្រេង ជាហេង ប្រធានមន្ទីរ បរិស្ថានខេត្ត បានដឹកនាំ លោក ស៊ឹម ប៉ូលីន ប្រធានការិយាល័យឧទ្យានជាតិ និងលោក សុត ខឿន ប្រធានការិយាល័យដែនជម្រកសត្វព្រៃ បានចូលរួមវេទិកាសាធារណៈក្រុមការងារចុះមូលដ្ឋានស្រុកសៀមប៉ាង ដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ឈរ រតន: អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារចុះជួយស្រុកសៀមប៉ាង និងឯកឧត្តម ឥន្ទ សាលន់ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ី សួន អភិបាលរង នៃគណៈអភិបាលខេត្ត ដោយមានការអញ្ចើញចូលរួមពីសំណាក់ លោក លោកស្រីក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាល អភិបាលរងស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ត្រីរាជការជំណុះរដ្ឋបាលសាលាស្រុក ក្រុមប្រឹក្សាឃុំថ្មកែវ ប្រជាពលរដ្ឋរស់នៅក្នុងឃុំថ្មកែវសរុប៤១០នាក់ ស្រី១៧៣នាក់ នៅវត្តទួលរលួស(ហៅវត្តផាបាំង) ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

រសៀលថ្ងៃដដែល លោក ស្រេង ជាហេង ប្រធានមន្ទីរ បរិស្ថានខេត្ត បានដឹកនាំ លោក ស៊ឹម ប៉ូលីន ប្រធានការិ.ឧទ្យានជាតិ និងលោក សុត ខឿន ប្រធានការិ.ដែនជម្រកសត្វព្រៃ បានចូលរួមវេទិកាសាធារណៈក្រុមការងារចុះមូលដ្ឋានស្រុកសៀមប៉ាង ដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចាកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ឈរ រតន: អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារចុះជួយស្រុកសៀមប៉ាង និងឯកឧត្តម ឥន្ទ សាលន់សមាជិកក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ចើញចូលរួមពីសំណាក់ លោក លោកស្រីក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាល អភិបាលរងស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ត្រីរាជការជំណុះរដ្ឋបាលសាលាស្រុក ក្រុមប្រឹក្សាឃុំថ្មកែវ ប្រជាពលរដ្ឋរស់នៅក្នុងស្រែសំបូរសរុប៣៧៨នាក់ ស្រី៩០នាក់ នៅវត្តពោធិសែនជ័យ(ហៅវត្តស្រែឬស្សី) ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ៕

Exit mobile version