KH EMPIRE

ប្រតិបត្តិការ ចុះបង្ក្រាបទីតាំងជីករ៉ែមាសនៅខេត្តស្ទឹងត្រែង

លោក ស៊ឹម ប៉ូលីន ការិយាល័យឧទ្យានជាតិ បានទទួលព័ត៌មាន ថាមានការលួចធ្វើអាជីវកម្មរ៉ែមាស ក្នុងតំបន់ឧទ្យានជាតិវើនសៃ-សៀមប៉ាង។ ក្រោយបានទទួលព័ត៌មានភ្លាម ខ្ញុំបាទ បានដឹកនាំមន្រ្តីឧទ្យានុរក្យឧទ្យានជាតិ ចំនួន០៥រូប ដល់ចំណុចភ្នំកាពីនត្រង់ចំណុចនិយាមកា(684788-1560266)ឃើញ ជំរំស្នាក់នៅមួយកន្លែង ក្រុមល្បាតបានដើរចូលទៅត្រួតពិនិត្យក្នុងជំរុំនោះ(អញ្ញាតជន)ឃើញមានឧបករណ៍សម្ភារៈមួយចំនួន ដោយពេលនោះមានស្ថានភាពមេឃជិតងងឹត ទើបការងារសម្រាកនៅក្បែរនោះ ដើម្បីឃ្លាំរកមើលជនសង្ស័យ ។

លុះព្រឹកឡើងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារបានបន្តត្រួតពិនិត្យនៅក្នុងជំរុំ និងក្បែរឃើញមាន រោងប្រក់តង់ស្នាក់នៅ អាងស្តុបទឹកធ្វើពីឈើក្រាលតង់ និងរណ្តៅជីកថ្មីចំនួន០២កន្លែងក្បែរៗគ្នាដែលមានមុខកាត់៨០សង់ទីម៉ែត្រ ជម្រៅប្រហែលមួយម៉ែត្រ និងជីកចុះខាងក្រោមប្រហែល១ម៉ែត្រជាង ដោយមានបណ្ដោយប្រហែល១០ម៉ែត្រ និងរណ្ដៅចាស់ចំនួន០២កន្លែងផ្សេងទៀត ដែលក្រុមល្បាតធ្លាប់បានបង្រ្កាបនិងដាក់សំណុំរឿងម្តងរួចហើយ ដែលមានមុខកាត់ប្រហែល១០ម៉ែត្រ គុណនិង០៨ម៉ែត្រ ជម្រៅប្រហែល៨ម៉ែត្រ តាមបណ្តោយជើងភ្នំ និងមួយកន្លែងទៀតមានមុខកាត់ប្រហែល០៦ម៉ែត្រជម្រៅមួយមែត្រជាង បណ្តោយប្រហែល២០មែត្រ សង្ស័យទើបឈប់ធ្វើសកម្មភាពថ្មីៗប្រហែល១ថ្ងៃមុនប្រហែលជាដឹងមុនថាក្រុមល្បាតយើងចូលទៅ(ដោយនៅក្បែរកន្លែងធ្វើសកម្មភាពជីរុករករ៉ែមាសនោះមានកន្លែងអ្នកចាំមើលផ្លូវ និងចាំទទួលព័ត៌មាន តាមសេវាទូរស័ព្ទ) រុះរើសម្ភារៈលាក់ទុកក្នុងព្រៃ និងក្នុងរណ្តៅទឹកដែលក្រុមល្បាតបានបន្តរុករកបន្ថែមនូវវត្ថុតាងបានមួយចំនួនទៀត ដោយមិនមានកម្លាំងគ្រប់គ្រាន់ក្នុងលើកឡើង និងមិនមានមធ្យោបាយសម្រាប់ដឹកជញ្ជូន ក៍បានរាយការណ៍ជូនលោក អភិបាលស្រុកសៀមប៉ាង ក៍បានចាត់កម្លាំងគណៈបញ្ជាឯកភាពរដ្ឋបាលស្រុកសៀមប៉ាង ចុះមកជួយអន្តរាគមន៍ បានមកធ្វើការជួយប្រមូលដឹកយកវត្ថុតាងយកមករក្សាទុកនៅស្នាក់ការឧទ្យានជាតិ ស្រុកសៀមប៉ាង។

វត្ថុតាងរកឃើញរួមមាន៖
1.ម៉ាស៊ីនម៉ាស៊ូតកម្លាំង២៤សេស ២គ្រឿង។ 2.ម៉ាស៊ីនម៉ាស៊ូតកម្លាំង៣០សេស ២គ្តឿង។ 3.ម៉ាស៊ីនសាំងកម្លាំង៦សេស ០១គ្រឿង។ 4.ឌីណាម៉ូភ្លើងពណ៌ខៀវ៨គីឡូវ៉ាត០១គ្រឿង ។ 5.ម៉ូតូម៉ាក(Wave)ព័ណខ្មៅគ្មានស្លាកលេខ ចំនួន០១គ្រឿង។ 6.ក្បាលបូមទឺក(គូចខ្យង) ចំនួន០២។ 7.ឧបរកណ៍វ៉ៃដី ចំនួន០១។ 8.ទុយោរឹងមុខកាត់34ពណ៌ខ្មៅ ចំនួន០៣ដុំ ស្មើនឹង៩០ម៉ែត្រ។ 9.ឆាងម៉ាង(សម្រាប់រ៉ែងមាស)ចំនួន០៣។ 10.ទុយោក្រណាតទត្រែងមុខកាត់៦0 ចំនួន០២ដុំស្មើនិង៥០ម៉ែត្រ ។ 11.ទុយោរឹងមុខកាត់៦០ ចំនួន៣ដុំស្មើនឹង១០ម៉ែត្រ។ 12.ក្រណាត់កំរាល ចំនួន០២។13.ដែកត្បែង ចំនួន០១ ។ 14.ចបកាប់ ចំនួន០១។15.ប៉ែលជីកដី ចំនួន០១។16.សូឡា ចំនួន០១ ។ 17.រទេះរុញកង់មួយ ចំនួន០១ ។ 18.ប្រេងម៉ាស៊ូត ០២កាល ស្មើនិង៩០លីត្រ។19.ឧបករណ៍បាញ់ដី ចំនួន០១។20.កានសាំង៣០លីត្រ ចំនួន០៨កាន។21.ចានឆ្នាំង មួយចំនួន ។ 22.តង់ប្រក់៦×៨ ម៉ែត្រ ចំនួន០២តង់ ។

បន្ទាប់ក្រុមការងារបានរុះរើជំរុំស្នាក់នៅរបស់ក្រុមធ្វើរ៉ែមាសទាំងអស់នោះដុតបំផ្លាញចោលទាំងអស់។ ដោយឡែកចំពោះវត្ថុតាងទាំងអស់ក្រុមការងារបានប្រមូល និងរកជួលគោលយន្តអ្នកភូមិយកមកដឹកជញ្ជូនចេញដោយចំណាយពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី២៨ខែសីហា រហូតដល់ថ្ងៃទី០១ ខែកក្តដា ឆ្នាំ២០២៤ ទើបបានយកមកដល់ស្នាក់ការ ព្រោះស្ថានភាពផ្លូវពិបាកក្នុងការធ្វើដំណើរ ឡើងភ្នំ ចុះភ្នំ ឆ្លងអូរ ភ្លៀងធ្លាក់ជាប្រចាំ។ករណីនេះ ការិយាល័យឧទ្យានជាតិ កំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕

Exit mobile version