KH EMPIRE

វត្តមានព្រះសង្ឃក្នុងខេត្តសៀមរាប និមន្តចូលរួមក្នុងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» យ៉ាងផុលផុស

យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នៅតែបន្តដំណើរយ៉ាងស្វាហាប់ ក្រោមកម្លាំងចូលរួមពីមហាជន មន្ត្រីរាជការ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង ប្រជាពលរដ្ឋ មិនថាតែខេត្តសៀមរាប គឺអនុវត្តព្រមគ្នានៅទូទាំងប្រទេសតែម្តង ។

និយាយដោយឡែក វត្តមានរបស់ព្រះសង្ឃនៅតាមបណ្តាវត្តនានាក្នុងខេត្តសៀមរាប នៅថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២៤ បានចូលរួមសម្អាតក្នុងបរិវេណវត្តអារាម ដើម្បីភាពស្អាត រស់នៅស្អាត ព្រះសុខភាពល្អ ក្នុងការចូលរួមឲ្យសង្គមស្អាតដូចគ្នា ។
ខាងក្រោមនេះ ជាវត្តមានរបស់ព្រះសង្ឃ ចូលរួមសម្អាតទីធ្លាក្នុងវត្តអារាម ត្រៀមបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឈានជិតមកដល់ ដើម្បីឲ្យពុទ្ធបរិស័ទមកធ្វើបុណ្យទានផង និងលម្ហែកម្សាន្តផង ។

១. វត្តកេសរារាម សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ព្រះសង្ឃបានចូលរួមអនុវត្តលើកទីពីរ ៧អង្គ
២. វត្តពួក ឃុំពួក ស្រុកពួក ព្រះសង្ឃចូលរួមអនវត្តលើកទីពីរ ៩អង្គ
៣. វត្តរលួស ឃុំរលួស ស្រុកប្រាសាទបាគង ព្រះសង្ឃចូលរួមអនវត្តលើកទីពីរ ៦អង្គ
៤. វត្តជីក្រែង ភូមិជីក្រែង ឃុំជីក្រែង ស្រុកជីក្រែង ព្រះសង្ឃចូលរួមអនុវត្តលើកទីមួយ ១០អង្គ
៥. វត្តគោកខ្ពស់ ឃុំកែវពណ៌ ស្រុកពួក ព្រះសង្ឃចូលរួមអនុវត្តលើកទីមួយ ១២អង្គ
៦ .វត្តប្រាសាទនាគគូ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ព្រះសង្ឃចូលរួមអនុវត្តលើកទីមួយ ០៨អង្គ
៧. វត្តព្រះអង្គទ្រង់ ឃុំល្វា ស្រុកពួក ព្រះសង្ឃចូលរួមអនុវត្តលើកទីមួយ ០៨អង្គ
៨. វត្តប្រាសាទសែនជ័យ ហៅវត្តភ្នំព្រះទេវៈ ភូមិរវៀងតាទុំ ឃុំរំចេក ស្រុកបន្ទាយស្រី ព្រះសង្ឃចូលរួមអនុវត្តលើកទីពីរ ១៨អង្គ
៩. វត្តអង្គម៉ោលសិរីវង្ស ភូមិលាងដៃ ឃូលាងដៃ ស្រុកអង្គរធំ ព្រះសង្ឃចូលរួមអនុវត្តលើកទីពីរ ៦អង្គ
១០. វត្តខ្ជាយ ភូមិខ្ជាយ ឃុំសសរស្ដម្ភ ស្រុកពួក ព្រះសង្ឃចូលរួមអនុវត្តលើកទីមួយ ៧អង្គ

Exit mobile version