KH EMPIRE

កិច្ចប្រជុំ របស់សម្ព័ន្ធជើងឯកសម្រាប់បរិវត្តកម្មប្រព័ន្ធស្បៀង

នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ លោក ស៊ុ ជាតិ អនុប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ និងលោក ឈិន និត អនុប្រធាននាយកដ្ឋានជីវចម្រុះ នៃក្រសួងបរិស្ថាន បានចូលរួមកិច្ចប្រជុំ របស់សម្ព័ន្ធជើងឯកសម្រាប់បរិវត្តកម្មប្រព័ន្ធស្បៀង ដែលដឹកនាំដោយឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។

សមាសភាពអ្នកចូលរួមមានប្រទេសចំនួន៥ ជាសមាជិកស្ថាបនិកសម្ព័ន្ធជើងឯកសម្រាប់បរិវត្តកម្ម ប្រព័ន្ធស្បៀង រួមមាន៖ ន័រវេស ប្រេស៊ីល កម្ពុជា សៀរ៉ាឡេអូន វ៉ាន់ដា និងអង្គការ Chatham អង្គការ House អង្គការ CGIAR អង្គការ FOLU និងអង្គការ 4SD។ កិច្ចប្រជុំនេះបានពិនិត្យមើលអំពីវឌ្ឍនភាព ទិសដៅបន្តរបស់សម្ព័ន្ធ និងការត្រៀមខ្លួនរបស់សម្ព័ន្ធនៅក្នុងសន្និសីទកំពូលលើកទី២៩បណ្តាភាគីនៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់នាពេលខាងមុខ ៕

Exit mobile version