នៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៤ លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថាន បានដឹកនាំមន្ត្រី មន្រ្តីឧទ្យានុរក្ស បានចូលរួមអបអរសាទរពិធី ដាំកូនកោងកាង ក្រោមប្រធានបទ «ពន្លកបៃតង» លើផ្ទៃដីរេចរិល ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោប និងឧទ្យានបទុមសាគរ ភូមិសាស្រ្តខេត្តកោះកុង ក្រោមអធិបតីភាពលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ដោយមានការចូលរួមពី រដ្ឋបាលស្រុកមណ្ឌលសីមា តំណាងអគ្គនាយកនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិក្រសួងបរិស្ថាន យុវជន ស.ស.យ.ក យុវជនកាកបាតក្រហម សហគមន៍តំបន់ការពារធម្មជាតិ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស នៃអនុវិទ្យាល័យពាមក្រសោប ដែលមានចំនួនសរុប ១៦៥នាក់ស្រី ៨៧នាក់ ៕