KH EMPIRE

មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំសំកុស កោះហៅលោកស្រី សូត្រ ថា ចុះពិនិត្យទីតាំងដីព្រៃឆ្ការដុត នៅចំណុចសហគមន៍សហគមន៍ប្រម៉ោយ ភូមិសាស្ត្រខេត្តពោធិសាត់

ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំសំកុស ប្រចាំការស្នាក់ការប្រម៉ោយ បានអញ្ជើញ លោកស្រី សូត្រ ថា អនុភូមិប្រម៉ោយ ដើម្បីចុះពិនិត្យទីតាំងដីទាំងដីជាក់ស្ដែង ករណីកាប់គាស់រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិ ប្រព្រឹត្តនៅចំណុចសហគមន៍សហគមន៍ប្រម៉ោយ ត្រង់លេខនិយាមកា293281,1363945 នៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ 581ចុះថ្ងៃទី25ខែមិថុនា ឆ្នាំ2024 របស់លោក ខេង សុខលីណា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ ដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ2365 អ ក/24 ចុះថ្ងៃទី24 ខែកក្កដា ឆ្នាំ2024 របស់តំណាងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ដែលមានជនត្រូវចោទជាអញ្ញាតជន នៅពេលចុះចុះពិនិត្យទីតាំងដីជាក់ស្ដែងពិនិត្យឃើញថាមានដាំដំណាំដំឡូងមី លោកស្រី សូត្រ ថា បានប្រាប់ថាមិនស្គាល់អត្តសញ្ញាណអ្នកដែលបានកាប់រុករាដីព្រៃនេះទេ ៕

Exit mobile version