នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្សស្នាក់ការហាលៀមសែនជ័យចំនួន ៣ នាក់ បានចុះល្បាត ទប់ស្កាត់ បង្រ្កាបបទល្មើសធនធានធម្មជាតិ និងពិនិត្យចំណុចនិយាមកា ដែលក្រសួងបរិស្ថានបានកំណត់តាមប្រព័ន្ធផ្កាយរណប ក្នុងតំបន់ការពារទេសភាពបន្ទាយឆ្មារ ។
ជាលទ្ធផល មន្ត្រីក្រុមល្បាត ពិនិត្យលើទីតាំងដីជាក់ស្តែងលេខរៀងទី ៨៨ ( ២៩៥៥៩៩ ,១៥៨០៤២៨) ភ្លើង ឆេះព្រៃចំណុច ចម្ការតាវេត ស្ថិតនៅក្នុងភូមិហាលៀម សែនជ័យ ឃុំអំពិលស្រុក បន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
នៅរសៀលថ្ងៃខែដដែល មន្ត្រីយើងបានចុះទៅជួបលោក ឈន ភៀង មេភូមិជប់គគីរកើត ដើម្បីបានព័ត៌មានស្រាវជ្រាវរកសាវតារជនត្រូវចោទ ប៉ុន្តែមិនមានតម្រុយ មន្ត្រីយើងនឹងបន្តស្រាវជ្រាវបន្ថែមទៀត ៕