KH EMPIRE

ទីតាំងកាប់រានដីព្រៃខុសច្បាប់មួយកន្លែងស្ថិតនៅភូមិសាស្ត្រស្រុកជីក្រែង ខេត្តសៀមរាប ត្រូវកម្លាំងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក កំពុងស្រាវជ្រាវអ្នកប្រព្រឹត្ត

មន្ត្រីឧទ្យានុរក្សល្បាតក្រុមទី១ចំនួន៥នាក់ ប្រើប្រាស់ម៉ូតូ៥គ្រឿង ភ្ជាប់ជាមួយអាវុធCKC ចំនួន១ដើម និងគ្រាប់១០គ្រាប់ បានសហការជាមួយកងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្ត ចំនួន៥នាក់ ដឹកនាំដោយលោក វិញ វឿន មេបញ្ជាការរង ចុះល្បាតដល់ចំណុចអានសេះ UTM454190-1489285 ស្ថិតនៅភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ជាលទ្ធផលបានជួបប្រទះករណីកាប់រុករាន ទន្រ្ទានដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ចំនួន០១កន្លែង បង្កឡើងដោយអញ្ញាតជន ទីតាំងដីនេះមានដាំដំឡូងបានរយ:ពេលប្រហែល១ឆ្នាំ លើទំហំផ្ទៃដីប្រមាណ៥,៧១ហិកតា។ កម្លាំងសហការបានកំពុងកសាងសំណុំរឿង និងស្រាវជ្រាវរកអ្នកប្រព្រឹត្តមកអនុវត្តតាមនីតិវិធីច្បាប់។

Exit mobile version