KH EMPIRE

មន្ត្រីការិយាល័យដែនជម្រកសត្វព្រៃព្រៃឡង់-បឹងពែរ ចុះពិនិត្យទីតាំងសង្ស័យមានការកាប់រានដីព្រៃពីរូបភាពប្រព័ន្ធផ្កាយរណបរបស់ក្រសួង ៤ ចំណុច ក្នុងភូមិសាស្ត្រស្រុកជ័យសែន ខេត្តព្រះវិហារ

នៅថ្ងៃទី០៩-១១ ខែកញ្ញា ឆ្នាំ២០២៤ លោក យូគីមឡុង បានដឹកនាំមន្ត្រីចំនួន០៤នាក់ ចុះល្បាត និងពិនិត្យទីតាំងសង្ស័យមានការកាប់រានដីព្រៃ ដែលទទួលបានរូបភាពពីប្រព័ន្ធផ្កាយរណបតាមរយៈក្រសួង ជាលទ្ធផល៖
+ចំណុចជ្រាប់ដំបូកធំ ត្រង់និយាមកា(៥៤១០២៦-១៤៩៧០៥៩) បានរុះរើខ្ទមលើដីកាប់រានខុសច្បាប់ ចំនួន០១ខ្ទម ទីតាំងស្ថិតនៅភូមិបដិវត្តន៍ ឃុំច្រាច់ ស្រុកជ័យសែន។
+ចំណុចប្រឡាយត្មាយតាំង ត្រង់និយាមកា(៥៤៥៩៤៤-១៥០០០៨៦) បានរុករកឃើញរណារយន្ត ចំនួន០១គ្រឿង វត្ថុតាងយកមករក្សាទុកនៅស្នាក់ការស្រែវាល
+ចំណុចត្មាយតាំង(១៣៧) ត្រង់និយាមកា(៥៤៥៤៦២-១៤៩៩៨៣៥) ជាទីតាំងដីព្រៃសឹករឹចរិលដែលមានដើមឈើតូចៗ
+ចំណុចត្មាយតាំង(១៥១) ត្រង់និយាមកា(៥៤៥៨៧៩-១៥០០៤២១) ជាទីតាំងដីព្រៃសឹករឹចរិលដែលមានដើមឈើតូចៗ
+ចំណុចស្រែត្មាយតាំង(១៦៩) ត្រង់និយាមកា(៥៤៥៨៦៥-១៥០១៤៧៣) ជាទីតាំងពង្រីកក្បាលស្រែចាស់មានដំណាំស្រូវទំហំប្រមាណ០.៤ហិកតា(អង្កេតនិងតាមដានបន្ត) ទីតាំងស្ថិតនៅភូមិធ្មា ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ៕

Exit mobile version