នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៤ មន្ត្រីក្នុងការិយាល័យគាំពារបរិស្ថានចំនួន០១នាក់ បានចូលរួមកិច្ចប្រជុំស្ដីពី ការអនុវត្តគម្រោងK.City Network ក្នុងក្រុងសៀមរាប ក្រោមកិច្ចដឹកនាំឯកឧត្ដម យុន លីនណេ អភិបាលរងនៃគណៈអភិបាលខេត្ត និងមានការចូលរួមពីមន្រ្តីមន្ទីរ អង្គភាពពាក់ព័ន្ធសរុបចំនួន៧នាក់ ។
ជាលទ្ធផល៖ ១.កិច្ចប្រជុំពិភាក្សាលើទីតាំងចំណតយានយន្តដែលប្រើថាមពលអគ្គិសនីទាំង២០ទីតាំងក្នុងក្រុងសៀមរាប ក្រុងរុនតាឯក និងនៅភ្នំក្រោម ២.ម៉ូតូប្រើថាមពលអគ្គិសនីចំនួន២០គ្រឿង នឹងដាក់ឱ្យដំណើរសាកល្បង នៅពេលខាងមុខ ៣.ប្រធានអង្គប្រជុំបានសម្រេចឱ្យក្រុមការងារចុះពិនិត្យជាក់ស្ដែងដើម្បីកំណត់ទីតាំងជាក់លាក់ និងរៀបចំរបាយការណ៍ជូនគណៈអភិបាលខេត្ត ពិនិត្យ និងសម្រេច ៕