តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប នៃការិយាល័យតំបន់ប្រើប្រាស់ច្រើនយ៉ាង មន្រ្ដីឧទ្យានុរក្សស្នាក់ការចុងឃ្នៀសចំនួន៣នាក់ ប្រើប្រាស់កាណូតស្មាច់ចំនួន២គ្រឿង ភ្ជាប់ជាមួយអាវុធCKCចំនួន១ដើម និងគ្រាប់ចំនួន១០គ្រាប់ចុះល្បាត នៅចំណុចទំនប់ព្រែកUTM403807-1442547 ស្ថិតនៅក្នុងភូមិកៀនសង្កែ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ជាលទ្ធផលបានជួបប្រទះករណីលួចដាក់ឧបករណ៍នេសាទដែលផ្ទុយនឹងប្បញ្ញត្តិនៃច្បាប់ដោយ ឧបករណ៍អ៊ុយស្បៃមុងចំនួន ៧គ្រឿង ដែលបង្កឡើងដោយអញ្ញាតជន កម្លាំងល្បាតបានធ្វើការរុះរើឧបករណ៍នេសាទដែលផ្ទុយនឹងបញ្ញត្តិនៃច្បាប់ចោលនូវហ្នឹងកន្លែងកើតហេតុរួមមាន៖ លូស្បៃមុងចំនួន៧គ្រឿង របាំងស្បៃមុងប្រវែងប្រមាណជា៣០០ម៉ែត្រ បង្គោលចម្រឹងចំនួនប្រមាណជា៧៥ដើម និងព្រលែងត្រីចម្រុះចំនួនប្រហែល១០គីឡូក្រាម ។
ចំណែក មន្រ្ដីឧទ្យានុរក្សស្នាក់ការកំពង់ឃ្លាំងចំនួន២នាក់បានចូលរួមសហការជាមួយផ្នែករដ្ឋបាលជលផលដំដែក សង្កាត់រដ្ឋបាលជលផលសូទ្រនិគម និងមានសមាសភាពចូលរួមសរុបចំនួន៧នាក់ ប្រើប្រាស់កាណូតស្មាច់ចំនួន២គ្រឿង ចុះល្បាតនៅចំណុចUTM404264-1442832 និងចំណុចកោះអាតាំងUTM404630-1442139 ស្ថិតនៅក្នុងភូមិអូរតាពុត ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ជាលទ្ធផលបានជួបប្រទះករណីលួចដាក់ឧបករណ៍នេសាទដែលផ្ទុយនឹងប្បញ្ញត្តិនៃច្បាប់ដោយប្រើប្រាស់ឧបករណ៍បចំនួន៥គ្រឿង និងឧបករណ៍អ៊ុយស្បៃមុងចំនួន៩គ្រឿង ដែលបង្កឡើងដោយអញ្ញាតជន កម្លាំងល្បាតបានធ្វើការរុះរើឧបករណ៍នេសាទដែលផ្ទុយនឹងបញ្ញត្តិនៃច្បាប់ចោលនូវហ្នឹងកន្លែងកើតហេតុរួមមាន៖ ក្បាលបចំនួន៥គ្រឿង របាំងសាច់អួនប្រវែង៥០០ម៉ែត្រ លូស្បៃមុងចំនួន៩គ្រឿង របាំងស្បៃមុងប្រវែងប្រមាណជា៨០០ម៉ែត្រ បង្គោលចម្រឹងចំនួនប្រមាណជា៥០០ដើម និងព្រលែងត្រីចម្រុះចំនួនប្រហែល៩០គីឡូក្រាម ៕