ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ២:៣០នាទីរសៀល នៅសាលប្រជុំ ម៉ុក ម៉ារ៉េត ទីស្ដីការក្រសួងបរិស្ថាន ឯកឧត្តម ពុទ្ធ សូរិទ្ធី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីឆ្លើយតបលើការស្នើសុំផ្តល់កិច្ចសហការសម្របសម្រួល និងទទួលជួបតំណាងប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជាដើម្បីសិក្សាស្វែងយល់ពីតម្រូវការការគាំទ្របច្ចេកទេសក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងរវាងរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុបគាំទ្រកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គនាយក លោកប្រធាននិងអនុប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញសរុបចំនួន ២២នាក់។ អង្គប្រជុំបានពិនិត្យនិងពិភាក្សាលើ៖
– ការកែទម្រង់ថវិកា ដែលក្នុងនោះមានការរៀបចំកិច្ចព្រមព្រៀងសមិទ្ធកម្ម ផែនការសមិទ្ធកម្មប្រចាំឆ្នាំ រចនាសម្ព័ន្ធថវិកាកម្មវិធី និងការរួមបញ្ចូលផែនការវិនិយោគសាធារណៈ។
– លទ្ធកម្មសាធារណៈ/លទ្ធកម្មដោយចីរភាព (ការអភិវឌ្ឍន៍គោលនយោបាយ និងការអភិវឌ្ឍន៍សមត្ថភាព)
– កំណែទម្រង់គណនេយ្យ និងការគ្រប់គ្រងសាច់ប្រាក់
– ការប្រើប្រាស់ប្រព័ន្ធ FMIS ៕