ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៤ កម្លាំងមន្ត្រីឧទ្យានុរក្ស បានសហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(០៣៧៦១៨៣_១២៧៥៩៤៨) បានធ្វើការដកហូតរណាយន្តតូចបានចំនួន ០២គ្រឿង និងរុះរើជុំរុំប្រក់តង់ចំនួន ០២កន្លែង អញ្ញាតជន ស្ថិតនៅក្នុងពោធិបឹង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។
ចំពោះវត្ថុតាងក្រុមការងារបានយកមករក្សាទុកនៅស្នាក់ការល្បាតស្ទឹងព្រាត់ ៕