នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៤ លោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថានបានជួបប្រជុំពិភាក្សាលើវិស័យកសិកម្មក្នុងគម្រោងអភិរក្សឧទ្យានជាតិជួរក្រវាញកណ្តាល នៃឧទ្យានជាតិជួរភ្នំក្រវាញ នៅមន្ទីរបរិស្ថានខេត្តកោះកុង ជាមួយក្រុមការងារឯករាជ្យសិក្សាគម្រោង REDD+ នៃអង្គការអភិរក្សអន្តរជាតិ CI ផ្នែកកសិកម្ម ដែលមានអ្នកចូលរួមសរុប០៥រូប ស្រី០១រូប ។
ជាលទ្ធផល បានផ្តល់យោបល់ឱ្យគម្រោងពិចារណាលើ០៥ចំណុចសំខាន់ៗទាក់ទង់នឹងផ្នែកកសិកម្ម៖
១. រៀបចំបណ្តាញទឹកសាបសម្រាប់ផ្គត់ផ្គង់។
២. ផ្តល់បច្ចេកទេសបន្ថែមដល់គ្រួសារដែលបាននឹងកំពុងដាំដំណាំ និងបន្លែ។
៣. ផ្តល់បច្ចេកទេសលើការចិញ្ចឹមសត្វ (ក្របី គោ និងមាន់) និងពូជសត្វ។
៤. សិក្សា រក និងពង្រីកទីផ្សារសម្រាប់លក់ចេញ។
៥. ផ្តល់បច្ចេកទេសលើការកែច្នៃដំណាំ បន្លែផ្លែរឈើ និង ការវេចខ្ចប់ ដើម្បីរក្សាទុកបានរយពេលយូរ។