នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៤ លោក ម៉េង តិច អនុប្រធានមន្ទីរបរិស្ថាន បានដឹកនាំមន្ត្រីឧទ្យានុរក្ស ចូលរួមដាំកោងកាងនៅសហគមន៍តំបន់ការពារធម្មជាតិ ជ្រោយស្វាយ ក្រោមប្រធានបទ៖ អូហ្សូនដើម្បីជីវិត ដាំកោងកាងដើម្បីការពារស្រទប់អូហ្សូន និងភពផែនដី ដោយមានការអញ្ជើញចូលរួមពីគណៈអភិបាលស្រុកស្រែអំបិល, ការិយាល័យចំណុះស្រុកស្រែអំបិល ខណ្ឌរដ្ឋបាលជលផល លោកមេឃុំ លោកមេភូមិ គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិ អង្គការ PfDA , USIAD, ប្រជាពលរដ្ឋ និងសិស្សានុសិស្ស សរុប ១០៥នាក់ ៤២ គាំទ្រដោយអង្គការ MPC ។
លទ្ធផល បានដាំកូនកោងកាងបានសរុប ១.៣០០ ដើម នៅក្នុងដែនសហគមន៍តំបន់ការពារធម្មជាតិជ្រោយស្វាទំហំប្រហែល ០២ហិកតា ។
ក្រោយបញ្ចប់កម្មវិធី ក្រុមការងារបរិស្ថាន បានធ្វើយុទ្ធនាការផ្សព្វផ្សាយស្តីពី ការកាត់បន្ថយការប្រើប្រាស់ថងប្លាស្ទិក ក្រោមប្រធានបទ ថ្ងៃនេះខ្ញុំមិនប្រើប្លាស្ទិកទេ ដល់អ្នកចូលរួមផងដែរ ៕