នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅរសៀលម៉ោង ២:៣០នាទី – ៥:០០នាទី ទីស្ដីការក្រសួងបរិស្ថាន សាលប្រជុំ ម៉ុក ម៉ារ៉េត (ជាន់ទី៥) ឯកឧត្តម សូត យា អនុរដ្ឋលេខាធិការ បានចូលរួមត្រួតពិនិត្យការងារត្រៀមរៀបចំសិក្ខាសាលា និងជំនួបរវាងវាគ្មិនសម្រាប់សិក្ខាសាលាផ្សផ្សព្វផ្សាយ និងបញ្រ្ជាបចំណីដឹងពាក់ព័ន្ធនឹងក្រមបរិស្ថាននិងធនធានធម្មជាតិ ដឹកនាំដោយឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ទឹម សុផា អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ឯកឧត្តម ទូច ភាព អនុរដ្ឋលេខាធិការ ឯកឧត្តម ជ្រិន សុខា អនុរដ្ឋលេខាធិការ អគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាន ជំនួយការ មន្រ្តីជំនាញ សរុបចំនួន១៧ រូប។
អង្គប្រជុំសម្រេចបាននូវលទ្ធផលដូចខាងក្រោម :
១.រដ្ឋបាលត្រូវត្រួតពិនិត្យបច្ចេកទេស សម្ភារៈ ដែលទាក់ទងនឹងដំណើរការសិក្ខាសាលាឡើងវិញ
២.អគ្គនីមួយៗដែលត្រូវធ្វើបទបង្ហាញត្រូវចាត់មន្ត្រីជំនាញដើម្បីកត់ត្រានូវសំណួរដែលសិក្ខាកាមបានសួរ
៣.ចំពោះឯកសារទាក់ទងនឹងសិក្ខាសាលា នឹងត្រូវបានរៀបចំជា QR Code ជូនសិក្ខាកាម ៕