នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៤ លោក ច័ន្ទថេត ថានរ: ប្រធានមន្ទីរបានអញ្ជើញចុះជួបសំណេះសំណាល ពិនិត្យវឌ្ឍនភាពការងារតួនាទី ភារកិច្ច និងពង្រឹងការអនុវត្តច្បាប់ របស់មន្រ្តីឧទ្យានុរក្សនៃការិយាល័យឧទ្យានជាតិគីរីរម្យ។ ត្រៀមរៀបចំសម្រាប់កម្មវិធីជួបសំណេះសំណាលរបស់លោក ជំទាវ ជា សុផាន្នី អ៊ាងសុផល្លែត ជាប្រធានកិត្តិយសគណៈកម្មការសាខា សមាគមន៍នារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងបរិស្ថាន ដែលត្រូវមកជួបសំណេះសំណាលជាមួយតាជី យាយជី និងប្រជាសហគមន៍តំបន់ការពារធម្មជាតិចំបក់នាពេលខាងមុខ ៕