KH EMPIRE

កិច្ចប្រជុំក្រុមការងារតាមដាន និងវាយតម្លៃការអនុវត្តវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណ: ក្រោមកិច្ចដឹកនាំដោយ ឯកឧត្តម ទា ជុប

នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៤ លោក ព្រីន សំបូរ អនុប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំក្រុមការងារតាមដាន និងវាយតម្លៃការអនុវត្តវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណ: នៅទីស្តីការក្រសួងបរិស្ថាន ក្រោមកិច្ចដឹកនាំសម្របសម្រួល ដោយ ឯកឧត្តម ទា ជុប រដ្ឋលេខាធិការក្រសួងបរិស្ថាន ដែលមានសមាសភាពចូលរួមសរុបចំនួន ៧៨នាក់ ស្រី០៦នាក់។ ជាលទ្ធផល÷

ក.អានសេចក្តីសម្រេច ការកែសម្រួលក្រុមការងារតាមដាន និងវាយតម្លៃការអនុវត្តវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ។

ខ.របាយការណ៍តាមដាន និងវាយតម្លៃការអនុវត្តវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណ: និងវឌ្ឍនភាព នៃការអនុវត្តសារាចរលេខ០១ ។

គ.ឯកឧត្តមប្រធានអង្គប្រជុំ បានស្នើសុំឱ្យស្ថាប័នពាក់ព័ន្ធ អាជ្ញាធរថ្នាក់ក្រោមជាតិ និងមន្ទីរបរិស្ថានរាជធានី ខេត្ត យកចិត្តទុកដាក់តាមដាន ត្រួតពិនិត្យលើ ១.ទីតាំងការដ្ឋានឡានដឹកដី ដែលបង្កកាកសំណល់ និងការបំពុលខ្យល់ដល់ទីសាធារណ: ២.ទីតាំងការដ្ឋានសំណង់ ៣.គ្រប់ស្ថានីយ៍ប្រេងឥន្ទន: និងស្ថានីយ៍ផ្សេងៗ ៤.ការគ្រប់គ្រងការបំពុលខ្យល់ដោយរោងចក្រ សហគ្រាស ក្រុមហ៊ុនអាជីវកម្ម ៥.ទប់ស្កាត់ការបំពុលខ្យល់ដោយការដុតសំរាម(ប្រអប់ជ័រ ថង់ប្លាស្ទិក…) និង៦.បង្កើតប្រព័ន្ធតាមដានពីគុណភាពខ្យល់ នៅតាមគោលដៅ ៕

Exit mobile version