មន្ត្រីឧទ្យានជាតិអូរយ៉ាដាវ ដោយមានការសម្របសម្រួលពី លោក លាង អ៊ូ ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងខេត្ត នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារទីស្នាក់ការឧទ្យានជាតិអូរយ៉ាដាវ បានចូលរួមជាមួយគណៈបញ្ជាការឯកភាពស្រុកអូរយ៉ាដាវ ដឹកនាំដោយលោក ហ្លីន ត្វាន អភិបាលរងស្រុក សហការជាមួយវីរៈការពារព្រំដែនគោក(៦២៣)ប៉ុស្តិ៍ឡំ ៦០៣ និងកម្លាំងកងអនុសេនាធំទី១ ចុះស្រាវជ្រាវ ទប់ស្កាត់ បង្ក្រាបបទ ល្មើសធនធានធម្មជាតិ ដឹកប្រមូលសន្និធិផលអនុផលព្រៃឈើ នៅចំណុចភូមិសាស្រ្ដភូមិឡំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ក្នុងឧទ្យានជាតិអូរយ៉ាដាវ។
ជាលទ្ធផល ក្រុមការងារបានធ្វើកំណត់ហេតុដកហូតវត្ដុតាងឈើចំនួន ០៣ទីតាំង ជាប្រភេទឈើជ្រៀក ឈើសុក្រំ សរុបចំនួន ១៧ កំណាត់ ត្រូវបានជនមិនស្គាល់មុខលួចដឹកដោយម៉ូតូយកទៅទម្លាក់ទុកចោលនៅចំនុចព្រៃកៅស៊ូក្នុងក្រុមហ៊ុនចំការកៅស៊ូ(៧៤)ស្ថិតនៅភូមិឡំ ឃុំប៉ក់ញ៉ៃស្រុកអូរយ៉ាដាវ ត្រង់និយាមកា (៧៧៣៤៦៨-១៥១៧៩៩០)មានចំនួន៧ កំណាត់ (៧៧៣៤៧៦-១៥១៧៩៧២) មានចំនួន ៧កំណាត់ និង (៧៧៣៤៨២-១៥១៧៩៥៣)ចំនួន៣កំណាត់ (ពុំទាន់បានវាស់វែង)។តាមការសន្និដ្ឋានរបស់ក្រុមការងារវត្ថុតាងនេះអាចនឹងយកចេញពីព្រៃសហគមន៍ភូមិឡំ (ស្ថិតក្រៅតំបន់ការពារធម្មជាតិ) និងដឹកឆ្លងកាត់តំបន់ការពារធម្មជាតិឧទ្យានជាតិអូរយ៉ាដាវតាមខ្សែបន្ទាប់ព្រំដែន។
បច្ចុប្បន្ន ក្រុមការងារបានដឹកជញ្ជូនឈើវត្ថុតាងខាងលើយកមករក្សាទុកនៅប៉ុស្តិ៍ឡំ(៦០៣)ជា បណ្តោះអាសន្ន និងបន្តស្រាវជ្រាវរកសាវតាជនសង្ស័យ ដើម្បីចងក្រងឯកសារ បញ្ជូនសំណុំរឿងទៅតុលាការចាត់ការបន្តតាមនីតិវិធីច្បាប់ ៕