KH EMPIRE

កងវិស្វកម្មលេខ719 ដឹកជញ្ជូនគ្រឿងចក្រសាងសង់ផ្លូវក្រវ៉ាត់ព្រំដែន ស្រុកតាវែង ខេត្តរតនគិរី

ព្រឹកថ្ងៃទី17 ខែ កញ្ញា ឆ្នាំ 2024 ក្រុមការងារកងវិស្វកម្ម ដឹកនាំលោក វីរៈសេនីយឯក ហេង សុខុម ប្រធានការដ្ឋានកងវិស្វកម្មលេខ719 នៃអគ្គបញ្ជាការកងវិស្វកម្ម និង លោក ស៊ីវន្ធី មេបញ្ជាការងលេខ715 បាននាំក្រុមការងារ និងគ្រឿងចក្រ តាមផ្លូវ ស្រុកអណ្តូងមាស ឆ្ពោះទៅកាន់តំបន់ កន្ទុយនាគ ឃុំតាវែងលើ ស្រុកតាវែង ឧទ្យានជាតិវីរជ័យ ដើម្បីកសាងផ្លូវក្រវ៉ាត់ព្រំដែន។

ចំពោះចំនួនគ្រឿងចក្រមានជាង20គ្រឿង ចំនួនជាក់លាក់ក្រុមការងារកងវិស្វកម្មនឹងផ្តល់ព័ត៌មានតាមក្រោយ ៕

Exit mobile version