នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៤ ការិយាល័យរដ្ឋបាល ធនធានមនុស្ស និងហិរញ្ញវត្ថុ នៅថ្ងៃទី១៩-២០ ខែកញ្ញា ឆ្នាំ២០២៤ មន្រ្តីនៃការិយាល័យចំនួន ០២រូប បានចូលរួមវគ្គបណ្ដុះបណ្ដាលស្តីពីការបញ្ជ្រាបយេនឌ័រក្នុងការគ្រប់គ្រងគ្រោះមហន្តរាយតាមរយៈគម្រោង(INRM) នៅសាលប្រជុំមន្ទីរបរិស្ថានខេត្តព្រះវិហារ ដែលមានសមាសភាពចូលរួមសរុបចំនួន ៣២នាក់ ស្រ្តី ១០នាក់ ។
គោលបំណងសំខាន់នៃវគ្គបណ្ដុះបណ្ដាលគឺដើម្បីផ្ដល់នូវចំណេះដឹង និងពង្រឹងសមត្ថភាពមន្ត្រីពាក់ព័ន្ធ និងសហគមន៍ ដើម្បីធ្វើឱ្យប្រសើរឡើងនូវសមភាពយេនឌ័រទាំងការចូលរួមក្នុងការអនុវត្តសកម្មភាព ការគ្រប់គ្រងគ្រោះមហន្តរាយ ដំណោះស្រាយ និងតម្រូវការស្តារឡើងវិញ ៕