នៅថ្ងៃទី ២០ កញ្ញា ២០២៤ ការិយាល័យដែនជម្រកសត្វព្រៃព្រៃឡង់-បឹងពែរឡង់ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការរងពើក ចំនួន០៣នាក់ បានចុះល្បាតអង្កេត តាមដាន ស្រាវជ្រាវនិងទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិ ជាលទ្ធផល៖
១/ចំណុចត្រពាំងក្រៀល ត្រង់និយាមកា (៥២៩៨៩១-១៤៨៩៦៧២) បានលើកស្លាកសញ្ញាហាមបរបាញ់ ដាក់អន្ទាក់ នឹងចាប់សត្វព្រៃ បាន(ចំនួន០១ស្លាក )
២/ចំណុចព្រៃត្បាល់ ត្រង់និយាមកា (៥៣១៧៨២-១៤៨៩០២៩) បានលើកស្លាកសញ្ញាហាមបរបាញ់ ដាក់អន្ទាក់ នឹងចាប់សត្វព្រៃ បាន(ចំនួន០១ស្លាក )ទីតាំងខាងលើនេះស្ថិតនៅភូមិពើក ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ ៕