KH EMPIRE

ភាពស្អាតកំពុងដក់ក្នុងផ្នត់គំនិតព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ខេត្តពោធិ៍សាត់

នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក្នុងខេត្តពោធិសាត់ នៅតែបន្ត យុទ្ធនាការទាំង២ គឺ«ថ្ងៃនេះ_ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និង «កម្ពុជាស្អាត_ខ្មែរធ្វើបាន» ដោយទទួលបានលទ្ធផលនូវភាពស្អាត នៅតាមសាលារៀន វត្តអារាម និងទីសាធារណៈ រហូតបច្ចុប្បន្ន បានទទួល៖

1. សាលាចំនួន : ៥៥៤សាលា (១០០%)
2. លោកគ្រូ អ្នកគ្រូ : ១១២៩៧នាក់
3. សិស្សានុសិស្ស : ២៦៧៥២០នាក់
4. វត្តអារាមចំនួន : ២០៩វត្ត (១០០%)
5. ព្រះសង្ឃ ចំនួន : ៣៤០៤អង្គ
6. មន្រ្តីរាជការ : ១១២៩៧នាក់
7. ប្រជាពលរដ្ឋ/និយោជិតចំនួន : ៣០៧០៥នាក់
8. អ្នកចូលរួមសរុបចំនួន : ៣១២៩២៦អង្គ/នាក់
9. អនុវត្តបាន : ៥១/៥១ ឃុំ/សង្កាត់ (១០០%)
10. អនុវត្តបាន : ០៧/០៧ ក្រុង/ស្រុក/ខណ្ឌ (១០០%)

Exit mobile version