ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៤ មន្រ្ដីឧទ្យានុរក្សស្នាក់ការចុងឃ្នៀសចំនួន៦នាក់ ប្រើប្រាស់កាណូតស្មាច់ចំនួន២គ្រឿង ភ្ជាប់ជាមួយអាវុធCKC ចំនួន២ដើម និងគ្រាប់ចំនួន២០គ្រាប់ចុះល្បាតនៅចំណុចវាលកក់ត្រស់UTM356912-1479117 ស្ថិតនៅក្នុងភូមិរកាយា ឃុំពួក ស្រុកពួក ខេត្តសៀមរាប ជាលទ្ធផលបានជួបប្រទះករណីលួចដាក់ឧបករណ៍នេ សាទដែលផ្ទុយនឹងប្បញ្ញត្តិនៃច្បាប់ដោយប្រើប្រាស់ឧបករណ៍អ៊ុយស្បៃមុងចំនួន៥គ្រឿង ដែលបង្កឡើងដោយអញ្ញាតជន កម្លាំងល្បាតបានធ្វើការរុះរើ ឧបករណ៍នេសាទដែលផ្ទុយនឹងបញ្ញត្តិនៃច្បាប់ចោលនូវហ្នឹងកន្លែងកើតហេតុរួមមាន៖ លូស្បៃមុងចំនួន៥គ្រឿង របាំងស្បៃមុងប្រវែងប្រមាណជា៣០០ម៉ែត្រ បង្គោលចម្រឹងចំនួនប្រមាណជា៧៥ដើម និងព្រលែងត្រីចម្រុះចំនួនប្រហែល៩គីឡូក្រាម ៕
ចំណែកមន្រ្ដីឧទ្យានុរក្សស្នាក់ការកំពង់ឃ្លាំងចំនួន៤នាក់បានសហការជាមួយផ្នែករដ្ឋបាលជលផលសូទ្រនិគម និងមានសមាសភាពចូលរួមសរុបចំនួន៩នាក់ ប្រើប្រាស់ការណូតស្មាច់ចំនួន២គ្រឿង ចុះល្បាតនៅចំណុចចំការថ្នល់UTM402219-1452574 ស្ថិតនៅក្នុងភូមិព្រែកស្រមោច ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ជាលទ្ធផលបានជួបប្រទះករណីលួចដាក់ឧបករណ៍នេសាទដែលផ្ទុយនឹងប្បញ្ញត្តិនៃច្បាប់ដោយប្រើប្រាស់ឧបករណ៍បចំនួន៧គ្រឿង និងឧបករណ៍អ៊ុយស្បៃមុងចំនួន១០គ្រឿង ដែលបង្កឡើងដោយអញ្ញាតជន កម្លាំងល្បាតបានធ្វើការរុះរើឧបករណ៍នេសាទដែលផ្ទុយនឹងបញ្ញត្តិនៃច្បាប់ចោលនូវហ្នឹងកន្លែងកើតហេតុរួមមាន៖ ក្បាលបចំនួន៧គ្រឿង របាំងសាច់អួនប្រវែង៦០០ម៉ែត្រ លូស្បៃមុងចំនួន១០គ្រឿង របាំងស្បៃមុងប្រវែងប្រមាណជា៩០០ម៉ែត្រ បង្គោលចម្រឹងចំនួនប្រមាណជា៥០០ដើម និងព្រលែងត្រីចម្រុះចំនួនប្រហែល៣០គីឡូក្រាម ៕