ការិយាល័យដែនជម្រកសត្វព្រៃព្រៃឡង់-បឹងពែរ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ លោក យូ គឹមឡុង ប្រធានស្នាក់ការរងដំណាក់ហ្លួង បានដឹកនាំមន្ត្រីឧទ្យានុរក្សចំនួន០២នាក់ ធ្វើការចុះពិនិត្យអង្កេត ស្រាវជ្រាវនឹងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ជាលទ្ធផល៖
+ទីតាំងសង្ស័យមានការកាប់រានដែលទទួលបានរូបភាពពីប្រព័ន្ធផ្កាយរណបតាមរយ:ក្រសួង
១/ចំណុច ប្រឡាយរំពុក(២២៦) និយាមកា ៥៥៣១១៧-១៥០៥៦៦៨ ស្លាកស្នាមកាប់ចាស់គ្មានដំណាំទំហំប្រមាណ០,៥ហិកតា(ធ្វើការវៃស្លាកហាមឃាត់បានចំនួន០១ស្លាក)។
២/ចំណុច ត្រពាំងជើងតោក(២២៧)
និយាមកា ៥៥៥៩២៧-១៥០៥៨១៨ ជាទីតាំងពង្រីកចំការចាស់មានដំណាំដំឡូងមីទំហំប្រមាណ0,៤ហិកតា(តាមដានបន្ត)នៅចំណុចដដែលបានធ្វើការ(វៃស្លាកសញ្ញាហាមបរបាញ់ ដាក់អន្ទាក់នឹងចាប់សត្វព្រៃបានចំនួន០១ស្លាក)។
២/ដល់ចំណុច អូរសៀមបូក និយាមកា ៥៥៧៨២១-១៥០៦៥៩០បានធ្វើការវៃស្លាកសញ្ញាហាមបរបាញ់សត្វ ដាក់អន្ទាក់ នឹងចាប់សត្វព្រៃបានចំនួន០១ស្លាក។
៣/ចំណុច ត្រពាំងរួង(៥)និយាមកា ៥៦១១៥៣-១៥១១៦១៤ជាទីតាំងកាប់ចាស់មានដំណាំសណ្តែកបាយទំហំប្រមាណហិកតា(កំពុងធ្វើការស្រាវជ្រាវបន្ត)នៅចំណុចដដែលនឹងបានប្រទះឃើញដានជើងសត្វប្រើសចំនួន០២ក្បាល
៤/ចំណុច ត្រពាំងរួង(២៣៩)និយាមកា ៥៦២១៦៦-១៥១០៨៨០ចំការចាស់មានដំណាំដំឡូងមីទំហំប្រមាណ០,៧ហិកតា(បន្តតាមដាន)ផ្កាយរណបតាមរយ:ក្រសួង
៥/ចំណុច ប្រឡាយតាអួន និយាមកា ៥៥៩០០៦-១៥១១៣៣៣ បានធ្វើការដកដើមចេកចោលបានចំនួន២២ដើមដែលជនសង្ស័យលួចដាំលើដីកាប់រានដើម្បីយកធ្វើជាកម្មសិទ្ធខុសច្បាប់។ ទីតាំងស្ថិតនៅភូមិឆែបក្រសាំង ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ ៕