ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្ស ប្រចាំការក្នុងតំបន់រ៉ាមសារព្រែកទាល់ បានធ្វើការចុះល្បាត ក្នុងនិងជុំវិញតំបន់រ៉ាមសារ ដើម្បីអង្គេតតាមដានពីសកម្មភាពផ្សេងៗ។ ជាលទ្ធផលក្រុមការងារសម្រេចបាន ពុំមានសកម្មភាពរំខានពីប្រជាពលរដ្ឋទេ ចំពោះប្រភេទសត្វស្លាបទឹក រួមមាន សត្វស្មោញ ក្អែកទឹក មានសុវត្តិភាពធម្មតា ដោយកំពុងក្រាបពង និងញ៉ាស់កូនបណ្តើរៗហើយ ដែលស្ថិតនៅក្នុងតំបន់រ៉ាមសារព្រែកទាល់ ៕