ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៤ កម្លាំងមន្ត្រីឧទ្យានុរក្ស ការិយាល័យឧទ្យានជាតិ ឧទ្យានជាតិជួរភ្នំក្រវាញ ស្នាក់ការឧទ្យានុរក្សឆាយតាហ៊ីង បានសហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(០៣៤៥១១១-១២៨៧៥៧៥) បានធ្វើការដោះអន្ទាក់សម្រាប់ដាក់យកសត្វព្រៃចំនួន ១១៥ខ្សែ អញ្ញាតជន ស្ថិតនៅភូមិជំនាប់ ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ។ ចំពោះវត្ថុតាងក្រុមការងារបានយកមករក្សាទុកនៅស្នាក់ការល្បាតឆាយតាហ៊ីង ៕