នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៤ លោក ផាត់ សំណាង ប្រធានការិយាល័យគាំពារបរិស្ថានបានចុះពិនិត្យបន្ទប់ទឹកអនាម័យសាធារណ:តាមបណ្ដោយឆ្នេរលេងទឹកបានចំនួន ៩ទីតាំង ស្មើនឹង ៦៣បន្ទប់ និងបានណែនាំចូលរួមថែរក្សាអនាម័យបរិស្ថានទាំងអស់គ្នា មិនត្រូវបង្ហូរសំណល់រាវទឹកកខ្វក់ចូលប្រព័ន្ធលូសាធារណ: ព្រែក សមុទ្រ ប្រឡាយ ត្រូវបំពាក់អាងសិបទិច ឬអាងស្តុក ទៅតាមទំហំអាជីវកម្មរបស់ខ្លួន ៕