នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៤ ការងារល្បាតត្រួតពិនិត្យ ទប់ស្កាតបទល្មើសធនធានធម្មជាតិ៖ ចំនួន ០៤លើក គិតជាមន្រ្តីសរុបចំនួន ១០នាក់ ទទួលបានលទ្ធផលដូចខាងក្រោម៖
-ចំណុចខាងលើក្តាត ភូមិព្រែកអំពិល សង្កាត់កោះតូច ក្រុងបូកគោ ប្រទះឃើញទីតាំងរុករានដីព្រៃ និងដាំដំណាំ ដើម្បីយកធ្វើជាកម្មសិទ្ធិ ០១ទីតាំងទំហំ ០,៥ហិកតា ក្នុងនោះមានដំណាំដូចជា ចេកចំនួន ២១កូន និងស្វាយចំនួន ១៥កូន ដោយពុំបានជួបជនប្រព្រឹត្ត។ ក្រុមការងារបានធ្វើប្រតិបត្តិការដកកូនចេក និងកូនស្វាយទាំងអស់នោះចេញ វត្ថុតាងទុកនៅកន្លែងកើតហេតុ ស្រង់និយាមកាខ្សែបិទជិត និងធ្វើកំណត់ហេតុ ដើម្បីបន្តនិតិវិធី។
-ចំណុចក្រោមរូងប្រចៀវ ភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ពុំជួបប្រទះបទល្មើសធនធានធម្មជាតិ។
-ចំណុចខាងលើដំណាក់ក្រូច ភូមិដុំផ្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ពុំជួបប្រទះបទល្មើសធនធានធម្មជាតិ។
-ចំណុចខាងលិចវាលស្រងាំ និងចំណុចជាប់អូរថ្មដា ភូមិតេជោអន្លង់ក្មេងលេង ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ពុំជួបប្រទះបទល្មើសធនធានធម្មជាតិ៕