នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៤ មន្រ្ដីឧទ្យានុរក្សស្នាក់ការចុងឃ្នៀសចំនួន៤នាក់ប្រើប្រាស់កាណូតស្មាច់ចំនួន១គ្រឿង ភ្ជាប់ជាមួយអាវុធCKC ចំនួន១ដើម និងគ្រាប់ចំនួន១០គ្រាប់ចុះល្បាតនៅចំណុចថ្នល់ធំUTM363394-1475693 ស្ថិតនៅក្នុងភូមិព្រៃដង្ហើម ឃុំកែវពណ៌ ស្រុកពួក ជាលទ្ធផលបានជួបប្រទះករណីលួចដាក់ឧបករណ៍នេសាទដែលផ្ទុយនឹងប្បញ្ញត្តិនៃច្បាប់ ដោយប្រើប្រាស់ឧបករណ៍ស្បៃមុងចំនួន៥គ្រឿង ដែលបង្កឡើងដោយអញ្ញាតជន កម្លាំងល្បាតបានធ្វើការរុះរើឧបករណ៍នេសាទដែលផ្ទុយនឹងប្បញ្ញត្តិនៃច្បាប់ចោលនូវហ្នឹងកន្លែងកើតហេតុរួមមាន៖ លូស្បៃមុងចំនួន៥គ្រឿង របាំងស្បៃមុងប្រវែងប្រមាណជា២៧០ម៉ែត្រ បង្គោលចម្រឹងចំនួនប្រមាណជា៦៥ដើម និងព្រលែងត្រីចម្រុះចំនួនប្រហែល៧គីឡូក្រាម។
មន្រ្ដីឧទ្យានុរក្សស្នាក់ការអន្លង់សំណរចំនួន៤នាក់ ប្រើប្រាស់កាណូតស្មាច់ចំនួន១គ្រឿង ភ្ជាប់ជាមួយអាវុធCKC ចំនួន១ដើម និងគ្រាប់ចំនួន១០គ្រាប់ចុះល្បាតនៅចំណុចត្រពាំងជ្រោយព្រះUTM428970-1434185 ស្ថិតនៅក្នុងភូមិថ្នល់លោក ឃុំស្ពានត្នោត ស្រុកជីក្រែង ជាលទ្ធផលបានជួបប្រទះករណីលួចដាក់ឧបករណ៍នេសាទដែលផ្ទុយនឹងប្បញ្ញត្តិនៃច្បាប់ដោយប្រើប្រាស់ឧបករណ៍ស្បៃមុងចំនួន៥គ្រឿង ដែលបង្កឡើងដោយអញ្ញាតជន កម្លាំងល្បាតបានធ្វើការរុះរើឧបករណ៍នេសាទដែលផ្ទុយនឹងប្បញ្ញត្តិនៃច្បាប់ចោលនូវហ្នឹងកន្លែងកើតហេតុរួមមាន៖ លូស្បៃមុងចំនួន៥គ្រឿង របាំងស្បៃមុងប្រវែងប្រមាណជា៣៣០ម៉ែត្រ បង្គោលចម្រឹងចំនួនប្រមាណជា៣០ដើម និងព្រលែងត្រីចម្រុះចំនួនប្រហែល១៦គីឡូក្រាម ៕