KH EMPIRE

ដីព្រៃលួចកាប់ទន្រ្ទានយកធ្ចើជាកម្មសិទ្ធិ១កន្លែងនៅឃុំពង្រ ស្រុកជីក្រែង សៀមរាប ទំហំប្រមាណ១១,៩២ហិកតា របស់អញ្ញាតជន កម្លាំងកំពុងស្រាវជ្រាវរកអ្នកប្រព្រឹត្ត

មន្ត្រីឧទ្យានុរក្សល្បាតក្រុមទី១ នៃតំបន់ដែនជម្រកសត្វព្រៃបឹងពែរ សហការជាមួយកងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប ដឹកនាំដោយលោក នួន ណាក់ នាយសេនាធិការរង និងសហគមន៍ភ្នំបាល័ង្គ និងសហគមន៍ព្រៃធំចំនួន១នាក់ចុះល្បាតនៅចំណុចផ្លូវបេង UTM439990-1468430 ស្ថិតនៅភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ជាលទ្ធផលបានជួបប្រទះករណីលួចកាប់រុករាន ទន្រ្ទានដីព្រៃដើម្បីយកធ្ចើជាកម្មសិទ្ធិ១កន្លែង មានទំហំប្រមាណ១១,៩២ហិកតា ដែលបង្កឡើងដោយអញ្ញាតជន ទីតាំងដីមានដាំដំណាំដំឡូងរយៈពេលប្រហែល៦ឆ្នាំ កម្លាំងសហការបានកំពុងកសាងសំណុំរឿង និងស្រាវជ្រាវរកអ្នកប្រព្រឹត្តមកអនុវត្តតាមនីតិវិធីច្បាប់ ៕

ចំណែកនៅតំបន់ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព មន្ត្រីឧទ្យានុរក្សក្រុមល្បាតទី២ ចំនួន៤នាក់ ប្រើប្រាស់ម៉ូតូចំនួន៤គ្រឿងបានចុះល្បាតនៅចំណុចខាងកើតដៃប្រាំបីUTM422863-1519188 ស្ថិតនៅភូមិត្រពាំងពពេល ឃុំតាមសៀម ស្រុកស្វាយលើ ជាលទ្ធផលបិតខិតបណ្ណ័អប់រំផ្សព្វផ្សាយតាមដើមឈើចំនួន ១១សន្លឹក។

តំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក មន្ត្រីឧទ្យានុរក្សក្រុមល្បាតទី១ ចំនួន៣នាក់ ប្រើប្រាស់ម៉ូតូចំនួន៣គ្រឿង ភ្ជាប់ជាមួយអាវុធCKC ចំនួន១ដើម និងគ្រាប់ចំនួន១០គ្រាប់បានសហការជាមួយកងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាបចំនួន៣នាក់ ដឹកនាំដោយលោក នៀវ ផាត់ នាយសេនាធិការរងចុះល្បាតនៅចំណុចខ្នាចកណ្តាលUTM0442170-1491199 ស្ថិតនៅភូមិជ្រៃ ឃុំខ្វាវ ស្រុជីក្រែង ជាលទ្ធផលបិតខិតបណ្ណ័អប់រំផ្សព្វផ្សាយតាមដើមឈើចំនួន៧សន្លឹក ៕

Exit mobile version