នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងសឹករងក្រុងសំរោងចំនួន ០៤ នាក់ បានចុះបង្រ្កាប បទល្មើសធនធានធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន នៅត្រង់ចំណុចព្រៃសំឡុងនិយាមកា ៣៧៦៦៧៧-១៥៦១១៣ បានជួបប្រទះឃើញជនសង្ស័យចំនួន ០៧ នាក់ មានគោយន្តកន្ត្រៃចំនួន ០២ គ្រឿង និងរណាយន្តចំនួន ០១ គ្រឿង កំពុងធ្វើសកម្មភាពប្រមូលឈើ ជាប្រភេទឈើផ្ចឹក ដែលមានមុខកាត់(០,២៥x0,២៥x៥ម៉ែត្រ)ចំនួន ០៤ ដើម ស្ថិតក្នុងភូមិចារ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
យោងតាមស្ថានភាពជាក់ស្ដែងក(តានតឹង)ក្រុមការងារបានចាប់ខ្លួនជនសង្ស័យចំនួន ០២ នាក់ និងដកហូតរណាយន្តចំនួន ០១ គ្រឿង ។ចំណែកជនសង្ស័យ ០៥ នាក់ទៀតបាននាំគោយន្ត ០២ គ្រឿង ដែលមានផ្ទុកឈើចំនួន ០៤ ដើម រត់គេចខ្លួនបាត់អស់។បន្ទាប់មកក្រុមការងាបាននាំខ្លួនជនសង្ស័យ និងវត្ថុតាងបទល្មើសទៅកាន់មន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ ចាត់ការតាមក្រមបរិស្ថាននិងធនធានធម្មជាតិ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្ស ស្នាក់ការអូរអំបិល សហការជាមួយកម្លាំងយាមល្បាត របស់អង្គការអភិរក្សជម្រកសត្វព្រៃកម្ពុជា ចុះល្បាត ទប់ស្កាត់ និង បង្ក្រាបទប់ល្មើសធនធានធម្មជាតិគ្រប់រូបភាព នៅចំណុចជិតទប់នប់ទឹកធំ និយាមកាលេខ:៤០៦៩៩៨-១៥៥០៧៨៥ ក្នុងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ស្ថិតនៅភូមិអូរតាមែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ជាលទ្ធផលមិនមានជួបប្រទះបទល្មើសអ្វីទេ ៕