KH EMPIRE

កម្លាំងចម្រុះ ចុះល្បាតនៅភូមិរបុញ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ប្រទះកាំភ្លើងច្នៃរបស់ជនសង្ស័យទុកធ្វើសកម្មភាព

ការិយាល័យដែនជម្រកសត្វព្រៃព្រះរកា-ឆែប នៅថ្ងៃទី២១-២៤ ខែកញ្ញា ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការក្បាលដំរី ចំនួន០១នាក់ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥ ចំនួន០១នាក់ យោធាកងពលតូចអន្តរាគមន៍លេខ៧ ចំនួន០១នាក់ ចុះល្បាតចំណុច អូរគគីរ អូរអំពិល ព្រៃឡធ្យូង ត្រពាំងកាខឹក និយាមកាលេខ៥៣៣២៨៧-១៥៥៦៥០២ ស្ថិតក្នុងភូមិរបុញ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រុករកឃើញអាវុធកែច្នៃ(កាប៊ិន) ចំនួន០២ដើម វត្ថុតាងរក្សាទុកនៅស្នាក់ការក្បាលដំរី ៕

Exit mobile version