KH EMPIRE

សកម្មភាពចុះល្បាត របស់មន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តសៀមរាប

នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៤ តំបន់ដែនជម្រកសត្វព្រៃបឹងពែរ មន្ត្រីឧទ្យានុរក្សល្បាតក្រុមទី២ចំនួន៤នាក់ ប្រើប្រាស់ម៉ូតូចំនួន៤គ្រឿង ភ្ជាប់ជាមួយអាវុធCKC១ដើម គ្រាប់១០គ្រាប់ បានសហការជាមួយកងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តចំនួន៤ នាក់ ដឹកនាំដោយលោក នួន ណាក់ នាយសេនាធិការរង ចុះល្បាតដល់ចំណុចរមាំងគួយ UTM438115-1468958 ស្ថិតនៅភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ជាលទ្ធផលបានជួបប្រទះករណីលួចកាប់ រុករានទន្រ្ទានដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ០១កន្លែង លើទំហំផ្ទៃដីប្រមាណ ២,២២ហិកតា ដែលបង្កឡើងដោយអញ្ញាតជន តាមការពិនិត្យជាក់ស្តែងមានដំណាំស្រូវប្រហែល៣ឆ្នាំ។ មន្រ្តីជំនាញបានកំពុងកសាងសំណុំរឿង និងស្រាវជ្រាវរកអ្នកប្រព្រឹត្តមកអនុវត្តតាមនីតិវិធីច្បាប់។

ខ.តំបន់ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព
– លោកអនុប្រធានការិយាល័យបានដឹកនាំមន្ត្រីឧទ្យានុរក្សចំនួន៧នាក់ និងមានការចូលរួមពីប្រជាពលរដ្ឋចំនួន២០នាក់ ដើម្បីចូលរួមដាំកូនឈើប្រភេទបេងចំនួន២០០ដើម នៅចំនុចខាងលិចភ្នំកីUTM420279-1542624 ស្ថិតក្នុងភូមិជប់រំដេង ឃុំកន្ទួត ស្រុកស្វាយលើ និងបានបិតខិត្តប័ណ្ណអប់រំផ្សព្វផ្សាយតាមដើមឈើបានចំនួន៦សន្លឹក។
គ.តំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក
មន្ត្រីឧទ្យានុរក្សក្រុមល្បាតទី២ចំនួន៤ នាក់ ប្រើប្រាស់ម៉ូតូ៤គ្រឿង ភ្ជាប់ជាមួយអាវុធCKC ចំនួន១ដើម គ្រាប់១០គ្រាប់ បានសហការជាមួយកងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តចំនួន២ នាក់ ដឹកនាំដោយលោក នៀវ ផាត់ នាយសេនាធិការរង ចុះល្បាតដល់ចំណុចភ្នំស្រឡៅ UTM456324-1483954 ស្ថិតនៅភូមិអូរ ឃុំខ្វាវ ស្រុជីក្រែង ជាលទ្ធផលបានបិតខិត្តប័ណ្ណអប់រំផ្សព្វ ផ្សាយបានចំនួន៧សន្លឹក ៕

Exit mobile version