នៅថ្ងៃទី ២៦ កញ្ញា ការិយាល័យអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន និងការិយាល័យរដ្ឋបាល ធនធានមនុស្ស និងហិរញ្ញវត្ថុ បានចូលរួមវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពថ្នាក់ក្រោមជាតិ ស្តីពីការរៀបចំផែនការប្រើប្រាស់ដី ការភិរក្សជីវៈចម្រុះ និងការរៀបចំផែនការតំបន់ការពារធម្មជាតិ ចំនួន០២ថ្ងៃ ដោយដឹកនាំសម្របសម្រួលដោយក្រុមការងារគម្រោង «ការបញ្ជ្រាបការគ្រប់គ្រងធនធានធម្មជាតិទៅក្នុងតំបន់ទេសភាពនៃព្រៃធម្មជាតិ និងផលិតភាពធម្មជាតិ នៅតំបន់ភាគខាងជើងនៃប្រទេសកម្ពុជា (INRM)» នៅមន្ទីរបរិស្ថាន ខេត្តកំពង់ធំ ដោយមានសមាសភាពចូលរួមសរុប២៧នាក់ ស្រី១០ នាក់ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ៕