ថ្ងៃទី ២៥ កញ្ញា ឆ្នាំ ២០២៤ លោក ឃឺន សុគុណវិសិដ្ឋ អនុប្រធានមន្ទីរបានចូលឆ្លើយបំភ្លឺនៅអាគារ ខ ជាន់ទី១ បន្ទប់ព្រះរាជអាជ្ញារង មានលោកស្រី ព្រំ ស្រីឃីម ជាក្រឡាបបញ្ជី អំពីដំណើរឿងសំណុំរឿងបទល្មើសធនធានធម្មជាតិលេខ០៥៣/២៤ដបព ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ នៃសំណុំរឿងព្រហ្មទណ្ឌលេខ១១០៤ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ពីបទកាប់គាស់ រុករានដីព្រៃដើម្បីយកធ្វើជាដីកម្មសិទ្ធិ ប្រព្រឹត្ដនៅភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ ដែលជាប់ពាក់ព័ន្ធលើជនសង្ស័យមានឈ្មោះ តុល ចន្ធូ មានទីលំនៅបច្ចុប្បន្នភូមិចេក ឃុំ ពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ។
លទ្ធផលបានបំភ្លឺតាមដំណើរឿង អង្គហេតុ និងអង្គច្បាប់ ព្រមទាំងបានសំណូមពរទៅតាមខ្លឹមសារនៃរបាយការណ៍លេខ០៤០/២៤បស្ថ សរ ចុះថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២៤ របស់មន្ទីរបរិស្ថានខេត្ដសៀមរាប ៕