នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៤ តំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» មន្ត្រីឧទ្យានុរក្សស្នាក់ការខ្នងភ្នំចំនួន៣នាក់ បានចូលរួមសម្របសម្រួលជូនផ្លូវក្រុមការងារអង្គការមជ្ឍមណ្ឌលសំរាប់ការស្រាវជ្រាវបរិស្ថាន ដឹកនាំដោយអ្នកស្រី ងួនរ័ត្ន សុផល ប្រធានអង្គការមជ្ឍមណ្ឌល សម្រាប់ការស្រាវជ្រាវបរិស្ថាន សរុបចំនួន ២៧នាក់ ក្នុងនោះរួមមាន៖ សាស្ត្រាចារ្យ៤នាក់ និស្សិតមកពីសហរដ្ឋអាមេរិក២០នាក់ អូស្ត្រាលី២នាក់ និងប៊ែលហ្សិក១នាក់ចុះទស្សនកិច្ចសិក្សា និងស្រាវជ្រាវអំពីតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» និងសិក្សាអំពីការវេចខ្ចប់ ទុកដាក់ប្រមូលដឹកសំរាមនៅក្នុងតំបន់ ៕