KH EMPIRE

មន្រ្តីការិយាល័យដែនជម្រកសត្វព្រៃកែវសីមា សហការជាមួយក្រុមការងារថ្នាក់ខេត្ត ចុះវាស់វែង និងប្រមូលទិន្នន័យការប្រើប្រាស់ដីសហគមន៍និងដីរដ្ឋ នៅក្នុងក្រុមអំប៊ុយនិងភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី

ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៤ មន្រ្តីការិយាល័យដែនជម្រកសត្វព្រៃកែវសីមា សហការជាមួយក្រុមការងារថ្នាក់ខេត្ត បានចុះវាស់វែងផ្ទៀងផ្ទាត់និងប្រមូលទិន្នន័យការប្រើប្រាស់ដីសហគមន៍និងដីរដ្ឋនៅក្នុងក្រុមអំប៊ុយនិងភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមាខេត្តមណ្ឌលគិរី ។ ដែលមានសមាសភាពចូលរួមដូចខាងក្រោម ÷
– ក្រុមការងារមន្ទីរបរិស្ថានខេត្ត
– ក្រុមការងារមន្ទីរសូរិយោដីខេត្ត
– មន្ត្រីជំនាញការិយាល័យដែន
– ប៉ូលីសប៉ុស្តិ៍រដ្ឋបាលឃុំស្រែឈូក
– ជំទប់ឃុំស្រែឈូក
– ប្រធាន និងគណៈកម្មការសហគមន៍
* ជាលទ្ធផល ក្រុមការងារបានធ្វើការវាស់វែងផ្ទៀងផ្ទាត់និងប្រមូលទិន្នន័យអ្នកប្រើប្រាស់ដីរដ្ឋនិងដីសហគមន៍ សរុបក្រុមការងារវាស់វែងបានចំនួន (61)ក្បាលដី ក្នុងនោះដីសហគមន៍ចំនួន(11)ក្បាលដី។

Exit mobile version