ថ្ងៃទី ២៥ កញ្ញា មន្រ្តីការិយាល័យដែនជម្រកសត្វព្រៃស្រែពក-ណាមលៀរ ដឹកនាំដោយលោក ទឹម ជឿន អនុប្រធានការិយាល័យដែនជម្រកសត្វព្រៃស្រែពក-ណាមលៀរ ដែលមានការចូលរួមពីប៉ុស្ត៍រដ្ឋបាលឃុំពូជ្រៃ និងសហគមន៍តំបន់ការពារធម្មជាតិពូជ្រៃ បានចុះពិនិត្យទីតាំងកាប់រានចំនួន០២ទីតាំងរួមមាន៖
១. តំបន់ព្រៃតំណមសហគមន៍ដែលមាននិយាមកា ០៧៣៤៤៧៤,១៤១០១២៧ បានរុះរើរោងចំនួន២។
២. មានការកាប់រាននៅចំណុចជាប់មូលដ្ឋានកងទ័ពដែលមាននិយាមកា០៧៣៤៣៧៥,១៤០៩៨៥០ ក្រុមការងារបានចុចយកនិយាមកាដើម្បីកសាងសំណុំរឿងបន្តនីតិវិធីច្បាប់ ស្ថិតនៅភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។