នៅព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត ភាវ សុវុទ្ធី បានចូលរួមជាគណៈអធិបតីអម ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការ ក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពីការអភិវឌ្ឍសមត្ថភាពលើការប្រែប្រួលអាកាសធាតុសម្រាប់អ្នកសារព័ត៌មាន និងវិស័យឯកជន ដោយមានការចូលរួមពីឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ ឯឧត្តម ស៊ុ ធី អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ និងឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងអន្តរក្រសួង ជនបង្គោលក្រុមការងារបច្ចេកទេសអន្តរក្រសួង សាកលវិទ្យាល័យវិស័យឯកជន និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន សរុប ៧០នាក់។
សិក្ខាសាលាបណ្តុះបណ្តាលនេះ បានផ្តោតលើប្រធានបទសំខាន់ៗ រួមមាន:
១- របៀបរាយការណ៍ និងសរសេរអត្ថបទសារព័ត៍មានអំពីបញ្ហាការប្រែប្រួលអាកាសធាតុ
២-សារសំខាន់នៃការប្រែប្រួលអាកាសធាតុ និងតួនាទីរបស់អ្នកពាក់ព័ន្ធ
៣-យេនឌ័រ និងបរិយាប័ន្នសង្គមក្នុងរបាយការណ៍
៤-ការបញ្ជាបការប្រែប្រួលទៅក្នុងវិស័យពាក់ព័ន្ធ
៥-កាឆ្លើយតបការប្រែប្រួលអាកាសធាតុរបស់រដ្ឋាភិបាលក្នុងការអនុវត្ត UNFCCC
៦-ការវាយតម្លៃភាពងាយរងគ្រោះ និងវិធានការឆ្លើយតប ជាដើម។
សូមបញ្ជាក់ថា សិក្ខាសាលានេះក្រោយពីពិធីបើកជាផ្លូវការនៅទីស្តីការក្រសួងបរិស្ថាន នឹងប្រព្រឹត្តទៅរយ:ពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ រហូតដល់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ឋាគារកាំបូឌីយ៉ាណា។