KH EMPIRE

វគ្គបណ្តុះបណ្តាលនៅខេត្តកំពង់ធំ ស្ដីពីការសម្របសម្រួលដោះស្រាយទំនាស់ នៅក្នុងតំបន់ការពារធម្មជាតិ

រយៈពេលពីរថ្ងៃ ពីថ្ងៃទី ២៦-២៧ ខែកញ្ញា ឆ្នាំ២០២៤ មន្រ្ដីការិយាល័យអភិវឌ្ឍន៍សហគមន៍មូលដ្ឋានចំនួន០៤រូប បានចូលរួមវគ្គបណ្តុះបណ្តាលស្ដីពីការសម្របសម្រួលដោះស្រាយទំនាស់ នៅក្នុងតំបន់ការពារធម្មជាតិ ក្រោមការសម្របសម្រួលពីគម្រោង INRM។ វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងនៅមន្ទីរបរិស្ថានខេត្តកំពង់ធំ ដោយមានការចូលរួមពីមន្រ្ដីនៃមន្ទីរបរិស្ថាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរព័ត៌មាន អាជ្ញាធរ អង្គការក្រៅរដ្ឋាភិបាល មកពីខេត្តសៀមរាប ព្រះវិហារ និងខេត្តកំពង់ធំ សរុប ២៦នាក់ ស្រី ៦នាក់ ៕

Exit mobile version