ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៤ លោកប្រធាន និងអនុប្រធានការិយាល័យ បានដឹកនាំមន្រ្តីប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា ឆ្នាំ២០២៤ និងលើកទិសដៅផែនការបន្ត នៅទីចាត់ការតាកឹង សមាសភាពចូលរួមសរុបចំនួន ១៤នាក់។
– មន្រ្ដីឧទ្យានុរក្សប្រចាំស្នាក់ការព្រៃវែង ចំនួន ០១នាក់ បានចូលរួមប្រជុំស្ដីពីការកំណត់អត្តញ្ញាណអ្នកដែលបានធ្វើខុសលក្ខន្តិកៈស្រូវមិត្តភាពសង្រ្គោះសត្វព្រៃសម្របសម្រួលដោយអង្គការWCS នៅសាលាឆទាន ស្ថិតនៅភូមិព្រៃវែង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ សមាសភាពចូលរួមសរុប ចំនួន ១៤នាក់ ស្រី ០៤នាក់។
– មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការអន្ទឹល ចំនួន ០២នាក់ បានចុះល្បាតដល់ចំណុចអូរជ្រៅ ស្ថិតនៅក្នុងភូមិសាស្រ្តភូមិអន្ទឹល ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ពុំជួបបទល្មើសអ្វីទេ ៕