មន្ត្រីឧទ្យានុរក្សស្នាក់ការក្បាលស្ពាន ចំនួន០៣នាក់ សហការណ៍ជាមួយកម្លាំងកងរាជអាវុធហត្ថស្រុក ចំនួន២នាក់ កងកម្លាំងអធិការស្រុកចំនួន២នាក់ និងសមាជិកសហគមន៍ចង្រ្កានរយ ចំនួន៨នាក់ ស្រី០២នាក់ សរុបចំនួន ១៥នាក់ (ល្បាតចំនួន០៣ថ្ងៃ ០២យប់) ចុះល្បាតដោយថ្មើរជើង និង ភ្ជាប់ដោយអាវុធ ចំនួន៣ដើម ចុះល្បាតរហូតដល់ចំណុចថ្មអួត UTM380601-1523157 ស្ថិតនៅភូមិគោកឧទ័យ ឃុំ ល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប ជាលទ្ធផល ក្រុមល្បាតបានប្រទះឃើញសា្លកស្នាម ដើរដាក់អន្ទាក់ជ្រូកព្រៃ ហើយកម្លាំងល្បាតបានដើរសារអន្ទាក់បានចំនួន ៨៩អន្ទាក់ និងយករក្សាទុកនៅទីតាំងសហគមន៍ចង្រ្កានរយ និងក្រុមការងារបានស្រាវជ្រាវបន្ត នៅថ្ងៃទី ២៧ កញ្ញា ២០២៤ ៕